កាលពីម្សិលមិញនេះ មានដំណឹងពីប្រទេសថៃមកថា ក្លឹប Chonburi ទាក់ទងចង់បាន ច្រឹង ពលរដ្ឋ របស់កម្ពុជានៅលេងនៅលីគថៃ។ ដោយឡែកលោក ខូវ ឆាយ អ្នកចាត់ការក្លឹបក្រសួងការពារជាតិក៏បង្ហើបថាវាជារឿងពិត ប៉ុន្តែមិនមែនមានតែក្លឹបនៅថៃទេ សូម្បីតែនៅសិង្ហបុរីក៏មានទាក់ទងមកដែរ។យោងតាមសារព័ត៌មាន Thsports បានរាយការណ៍ថា នាយកបចេ្ចកទេសរបស់ក្លិប Chonburi លោក Withaya Laohakul បានបង្ហើបឲ្យដឹងថា លោកបានទៅទស្សនាការលេងរបស់ ច្រឹង ពលរដ្ឋ អំឡុងព្រឹត្ដិការណ៍កីឡា SEA Games ឆ្នាំ២០១៧ នេះ។
យ៉ាងណាមិញ ប្រធានក្លិបក្រសួងការពារជាតិ លោក ខូវ ឆាយ បានថ្លែងប្រាប់ទំព័រ TheMorning ឲ្យបានដឹងផងដែរថា រូបលោកបានជួបជាមួយក្លិប កំពូលរបស់ថៃនេះរួចហើយ ដើម្បីធើ្វការពិភាក្សាទាក់ទងទៅនឹង អនាគតរបស់កីឡាករវ័យក្មេងនេះ។
«ពួកយើងទើបតែជួបពិភាក្សាជាមួយ គ្រូបង្វឹករបស់ពួកគេជាធម្មតាប៉ុណ្ណោះ ប៉ុន្ដែមិនទាន់សម្រេចអ្វីមួយនៅឡើយទេ ហើយយើងនឹងចាំមើលជាបន្ដទៀត»។ ខាងក្លិប Chonburi FC និយាយ។ ចំណែកឯលោក ខូវ ឆាយ របស់ក្រុមក្រសួងការពារជាតិវិញ បាននិយាយថា៖ «ពួកគេនឹងផ្ដល់ព័ត៌មានបន្ថែម នៅពេលដែលពួកគេសម្រេចយក ពលរដ្ឋ។ ពេលនេះ ពួកគេគ្រាន់តែបង្ហាញពីការចាប់អារម្មណ៍ប៉ុណ្ណោះ»៕
អ្នកចាត់ការក្រុមទ័ពខាងលើបញ្ជាក់បន្ថែមថាក្រុមរបស់លោកគ្មានបំណងចង់ទុកកីឡាករណាម្នាក់មិនឱ្យចេញទៅក្រៅនោះទេ។ផ្ទុយទៅវិញ
មានតែជំរុញថែម ដើម្បីឱ្យពួកគេបានរៀនសូត្រអ្វីដែលថ្មីនៅទីនោះ
និងមកជួយបាល់ទាត់កម្ពុជាវិញនៅថ្ងៃអនាគត។
ពលរដ្ឋ
ជាយុវជនឆ្នើមម្នាក់របស់កម្ពុជា
ហើយតែងតែបំពេញតួនាទីជាខ្សែបម្រើបានល្អក្នុងការប្រកួតនៅលីគកម្ពុជានាពេលកន្លងមក។
កីឡាករពូកែលេងសើចម្នាក់នេះ
ត្រូវបានគ្រូបង្វឹកនានាមើលឃើញថាអាចនឹងមានអនាគតល្អនាពេលអនាគត
ប្រសិនបើរូបគេព្យាយាមហ្វឹកហាត់បន្ថែមទៀត៕
No comments:
Post a Comment