កម្សាន្ដ

បច្ចេកវិទ្យា

សុខភាព និងសម្រស់

ព័ត៌មាន

កីឡា

Post Page Advertisement [Top]



មណ្ឌល​គី​រី ៖ តំបន់​ទេសភាព​អណ្ដូង​ស្នេហ៍​ដែល​ស្ថិតនៅក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូ​រ៉ាង ដែល​ភាគច្រើន​មិនសូវ​ជាមាន​អ្នកដឹង និង​បាន​ទៅលេង​ដល់​។ កន្លែង​កំសាន្ត​មួយ​នេះ​ជាប់​ច្រកទ្វារ​គី វៀតណាម កម្ពុជា នៅ​ឆ្ងាយ​ពី​ខេត្ត ដែលមាន​ចំងាយ​២០​គីឡូរ​មែត្រ  ហើយ​ភ្នំ​មួយ​នេះ​ដែលមាន​រយះ​កំពស់​ខ្ពស់ជាង​ធំ​ដទៃទៀត ដែល​នៅក្បែរនោះ​។ ចំណែក​ទិដ្ឋភាព​នៅពេលដែល​

យើង​ឈរលើ​កំពូលភ្នំ ហើយ​សំ​ម្លឹ​ង​មើលចុះ​មកក្រោម គឺ​ហាក់ដូចជា​ជ្រលង់​អណ្ដូង និង ជ្រលង់​ជ្រោះ​អ​ញ្ជឹ​ង ហើយ​អ្នក​ដែល​បាន​ទៅលេង​កំសាន្ដ នៅ​ភ្នំ​អណ្ដូង​ស្នេហ៍​តែងតែ​ថត​ផ្ដិត​យក​រូបភាព​ស្អាត ៗ និង​តែងតែ​ស​សើ​រថា​ទីនេះ​ស្អាត​ណាស់ ពេលដែល​បានមក​ដល់​មាន​អារម្មណ៍​ថា​ស្រស់ស្រាយ ហើយក៏​ជា​កន្លែង​ដែល​ល្អ​សំរាប់​បន្ធូរ​អារម្មណ៍ និង​បំបាត់ទុក្ខ​កង្វល់​ផង​ដែល  ។​

​រមនីយ៍ដ្ឋាន​ទេសចរណ៍​នៅ​ភ្នំ​អណ្ដូង​ស្នេហ៍​មួយ​នេះ​ផង​ដែល​តែងតែមាន​គេ​ដំណាល់​តៗ​គ្នា​ថា​ដែល​ធ្លាប់មាន​គូរ​ស្នេហ៍​មួយគូរ​ដែល​ស្រលាញ់គ្នា​ណាស់​ប៉ុន្តែ​ត្រូវបាន​គ្រួសារ​បំបែកបំបាក់​មិន​ឲ្យ​ជួបគ្នា​ជាច្រើនលើក​ជាច្រើន​សារ ហើយ​គូស្នេហ៍​មួយគូរ​នេះ​ក៏​សំ​ម្រ​ច​ចិត្ត​ធ្វើអត្តឃាត​ព្រម​គ្នា​នៅលើ​កំពូលភ្នំ​នោះ​យ៉ាង​សង្វេក ។​
​ក្រោយ​ការស្លាប់​របស់​អ្នក​ទាំងពី​ដែល​បាន​បន្សល់​ទុក្ខ​ស្នាម​ស្នេហ៍​ដ៏​ជូរជត់​នៅទីនេះ ទើប​ជា​ដំណាល​ហៅ​តៗ​គ្នា​ថា​ភ្នំ​អណ្ដូង​ស្នេហ៍​។​ទោះជា​យ៉ាងណា​រឿងនិទាន​នេះ​មិនត្រូវ​បាន​ខ្មែរ​យើង​ប្រិ​ទ្ធី​នាម​ថា​ជាទី​តាំង​នៃ​សេចក្តីស្រលាញ​ដូច​រឿង​វ៉ា​ឡឹ​ន​ថា​ញ​នៅ​ប្រទេស​អ៊ីតាលី​នោះឡើយ​៕
អត្ថបទ៖ thepost.media

No comments:

Post a Comment

Bottom Ad [Post Page]

| Designed by Colorlib