កម្សាន្ដ

បច្ចេកវិទ្យា

សុខភាព និងសម្រស់

ព័ត៌មាន

កីឡា

Post Page Advertisement [Top]

ការគេង គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់សុខភាពរបស់យើង។ ការគេងអាចជួយឲ្យរាងកាយជាសះស្បើយ ជួសជុលកោសិកាដែលខូចខាតនិងដើរតួយ៉ាងសំខាន់នៅក្នុងដំណើរការសំខាន់ៗជាច្រើនទៀតផងដែរ។ ជាមធ្យមយើងគេងប្រមាណពី ៧ ទៅ ៩ម៉ោង ក្នុងមួយយប់ដែលមានន័យថាយើងបានគេងប្រហែលជា ២៥ ឆ្នាំនៅក្នុងមួយជីវិតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយវាមិនត្រឹមតែការគេងនោះទេដែលសំខាន់ណាស់នោះ បើយោងតាមការស្រាវជ្រាវថ្មីៗបានបង្ហាញថា ទីតាំងដែលយើងគេង ក៏មានសារៈសំខាន់ណាស់ផងដែរ។ អ្នកប្រហែលជាមិនបានដឹងថា ទីតាំងដែលអ្នកគេងមានឥទ្ធិពលទៅលើសម្ពាធឈាមរបស់អ្នក ឬថាវាដើរតួជាផ្នែកមួយក្នុងការឆ្លងមេរោគឡើយ។ ប្រសិនបើអ្នកចង់កាត់បន្ថយបញ្ហាសុខភាពមួយចំនួននោះ អ្នកត្រូវតែចាប់ផ្តើមដោយការផ្លាស់ប្តូរទីតាំងដែលអ្នកគេង។ នេះគឺជារបៀបគេងទាំង ៩ ដែលនឹងជួយសម្រួលដល់បញ្ហាសុខភាពផ្សេងៗគ្នា៖

១. ឈឺក្បាល
ទីតាំងដែលអ្នកគេងអាចធ្វើឲ្យការឈឺក្បាលមានការធូរស្រាលជាងមុន ហើយក៏អាចធ្វើឲ្យកាន់តែឈឺចាប់ខ្លាំងជាងមុនផងដែរ។ អ្នកជំនាញជាច្រើននិយាយថា ការឈឺ
ក្បាលភាគច្រើនកើតឡើងពីការគេងបត់បែនក ដូច្នេះសាកល្បងដាក់ខ្នើយសងខាងក្បាលរបស់អ្នក បែបនេះអ្នកនឹងមិនងាកចុះឡើងច្រើនពេកពេញមួយយប់។
២. ឆ្អល់​ក្តៅ​ចុង​ដង្ហើម
វាជាស្ថានភាពសុខភាពដ៏គួរឲ្យរំខានខ្លាំងមួយ។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានេះ អ្នកគួរតែគេងបែរទៅខាងឆ្វេង។
៣. បញ្ហាទាក់ទងនឹងការរំលាយអាហារ
ការគេង​​​ផ្អៀង ឬបែរខាងឆ្វេងនឹងអនុញ្ញាតឲ្យការរំលាយអាហារដំណើរការបានល្អប្រសើរជាងមុន។ វាពិតជាសំខាន់ណាស់ ព្រោះក្រពះមានទីតាំងនៅផ្នែកខាងឆ្វេងក្នុងខ្លួនមនុស្ស។ ដូច្នេះនៅពេលដែលគេងនៅខាងឆ្វេងនោះ គឺទំនាញអាចជួយឲ្យមានលក្ខណៈកាន់តែប្រសើរឡើងនូវដំណើរនៃការរំលាយអាហារ។
៤. ឈឺក
ប្រសិនបើអ្នកមានបញ្ហាឈឺចុកក អ្នកត្រូវគេងដោយមានកន្សែងរមូរតូចមួយដាក់នៅក្រោមកឬក្រោមខ្នើយ។
៥. រោគសញ្ញាមុនពេលមករដូវ
ប្រសិនបើអ្នកជួបប្រទះបញ្ហាឈឺចាប់ ក៏ដូចជាអារម្មណ៍ប្រែប្រួលមុនពេលមករដូវនោះ អ្នកអាចកាត់បន្ថយការឈឺចាប់ដោយការគេងដាក់កល់ខ្នើយមួយនៅក្រោយជង្គង់ទាំងសងខាង។

៦. លើសឈាម
យោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅលើ WebMD បានអោយដឹងថា ការដេកសង្កត់លើក្រពះ ឬគេងផ្កាប់មុខអាចជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់បាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីអាចដឹងអំពីស្ថានភាពទូទៅនៃសម្ពាធឈាម។
៧. បញ្ហាទាក់ទងនឹងប្រហោងឆ្អឹង
ការឆ្លងមេរោគចូលក្នុងប្រហោងឆ្អឹងអាចបណ្ដាលឲ្យមានការឈឺចាប់ច្រើន ប៉ុន្តែអ្នកអាចកាត់បន្ថយការឈឺចាប់ទាំងនោះបានដោយការគេងដាក់ក្បាលខ្ពស់បន្តិច
ដើម្បីទប់ស្កាត់កុំឲ្យស្លេសជ្រាបចូលក្នុងប្រហោងឆ្អឹង ហើយបណ្តាលឲ្យមានបញ្ហាបន្ថែមទៀត។
៨. ឈឺខ្នង
ដើម្បីកាត់បន្ថយការឈឺចាប់ខ្នង អ្នកគួរតែគេងដោយដាក់កន្សែងនៅពីក្រោមខ្នង និងខ្នើយក្រោមជង្គង់របស់អ្នក។
៩. ឈឺស្មា
ប្រសិនបើស្មាទាំងសងខាងរបស់អ្នកមានការឈឺចាប់ អ្នកគួរតែគេងបែរចំហៀង ហើយ​អង្កញ់​ជើងទាំងពីរឡើងបន្តិច។ ដើម្បីអាចទទួលបានលទ្ធផលកាន់តែប្រសើរនោះ
អ្នកត្រូវអោបខ្នើយមួយជាប់នៅនឹងទ្រូង ហើយដាក់ខ្នើយមួយទៀតកល់ក្រោមជង្គង់ទាំងសងខាងផងដែរ។

គួរបញ្ជាក់ផងដែរថា ទាំងនេះគ្រាន់តែជាឥរិយាបថ ឬទីតាំងនៃការគេងដែលអាចជួយឲ្យសុខភាពរបស់អ្នកបានប្រសើរខ្លះប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ប្រសិនបើអ្នកមានសំណួរអ្វី ឬក៏ការបារម្ភណាមួយផ្សេងទៀត៕

No comments:

Post a Comment

Bottom Ad [Post Page]

| Designed by Colorlib