ទោះយ៉ាងណាក៏ដោយ រយៈពេលពីរម៉ោងក្រោយដាក់ឲ្យប្រើប្រាស់រថយន្តក្រុងទំនើប ស្រាប់តែកើតមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅតាមបណ្តោយផ្លូវ Freemont Street ស្ថិតនៅទីក្រុង Las Vegas រដ្ឋ Nevada បង្កដោយរថយន្តកាម្ញុងមួយគ្រឿង បុកចំពីមុខឡានក្រុងទំនើបនេះតែម្តង។ តែសំណាងល្អគ្មានអ្នកដំណើរណាម្នាក់ត្រូវគេរាយការណ៍ថា បានគ្រោះថ្នាក់នោះទេ ហើយក៏គ្មានការខូចខាតអ្វីធំដុំដែរ។
គួរឲ្យដឹងថា រថយន្តក្រុងទំនើបមួយគ្រឿងនេះ មាន១២កៅអីសម្រាប់អ្នកដំណើរ ប្រតិបត្តិការតាមរយៈប្រព័ន្ធកំព្យូទ័រ និងមិនមានចង្កូត ឬហ្រ្វាំងជាន់ធម្មតា ដូចរថយន្តដទៃនោះទេ។ វាស្វ័យបើកបរទៅបាន គឺអាស្រ័យលើប្រព័ន្ធ GPS ក៏ដូចជាប្រដាប់ប្រដារអេឡិចត្រូនិកម៉្យាង (electronic kerb sensors) សម្រាប់ចាប់សញ្ញា។
បើតាមការរៀបរាប់របស់អ្នកនាំពាក្យម្នាក់ របស់រដ្ឋបាលក្រុង Las Vegas បានបញ្ជាក់ថា ការកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបង្កឡើងដោយអ្នកបើកបររថយន្តកាម្ញុង ជ្រុលចង្កូតដោយខ្លួនឯងប៉ុណ្ណោះ គ្មានអ្វីពាក់ព័ន្ធនឹងកំហុសបច្ចេកទេសរបស់រថយន្តក្រុងរបស់ខ្លួនឡើយ៕
No comments:
Post a Comment